បរទេស ៖ ដោយអាកាសធាតុក្តៅ ធ្វើឲ្យរលាយផ្ទាំងដុំទឹកកក នៅតំបន់អាក់ទិកកាន់ តែច្រើនឡើង និងក្រុមឧស្សាហកម្ម ពិភពលោក ប្រឹងប្រែងកេងយក ប្រយោជន៍ពីតំបន់នោះ តាមរយៈការដឹកជញ្ជូនទំនិញ ការនេសាទ ការខួងយកប្រេងនិងរ៉ែនោះ សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានបញ្ចេញនូវការកត់ សម្គាល់រួមគ្នាដ៏កម្រ ដែលនឹងដាក់ចូល ក្នុងកិច្ចប្រជុំតំបន់ អាកទិកមួយ នៅសប្ដាហ៍នេះ ។
សម្លេងស្របគ្នានេះ កំពុងតែធ្វើការជំរុញដល់ រដ្ឋាភិបាល ពលរដ្ឋក្នុងតំបន់ អ្នកវិនិយោគ និងក្រុមបរិស្ថាន ដែលព្រួយបារម្ភពីខ្វះ ក្រឹត្យក្រមច្បាប់ និងការខូចខាតធ្ងន់ធ្ងរ ដល់បរិស្ថាន ស្របពេលដែលឧស្សាហកម្មនានា សម្លឹងមើលប្រេង ឧស្ម័ននិងរ៉ែ ដែលនៅសេសល់ ដ៏ច្រើនបំផុត លើពិភពលោក។
ប្រេសិតតំបន់អាក់ទិក របស់ក្រសួងការបរទេស អាមេរិក លោក Jim de Hart បាននិយាយប្រាប់ នៅមុនកិច្ចប្រជុំ ប្រទេស ក្រុមប្រឹក្សាតំបន់ អាទិកទាំង៨ប្រទេសថា “ចក្ខុវិស័យ របស់យើង គឺកិច្ចសហប្រតិបត្តិការគ្នា មួយ វាស្តីពីចំណាត់ការលើ បម្រែបម្រួលអាកាសធាតុ វាស្តីពីវិទ្យាសាស្ត្រល្អ និងការរក្សាតំបន់ឲ្យមានសន្តិភាព” ។
នៅក្នុងទីក្រុងមូស្គូ មន្ត្រីក្រុមប្រឹក្សា តំបន់អាកទិកជាន់ខ្ពស់ លោក Nikolai Korchunov ក៏បាននិយាយសម្តី ស្របគ្នានេះ ដោយប្រាប់សន្និសីទ កាសែតមួយ កាលពីសប្ដាហ៍មុនថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន មានកិច្ចពិភាក្សាដ៏អំណោយផល ល្អមួយ នៅក្រុមប្រឹក្សា តំបន់អាកទិក៕ ប្រែសម្រួល៖ប៉ាង កុង
 
													
																							
 
																								
												
												
												
 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									