Covid-19

EU យល់ព្រមឲ្យ អ្នកចាក់វ៉ាក់សាំងអាចធ្វើដំណើរ ឆ្លងកាត់ប្លុករបស់ខ្លួនបាន

បរទេស៖ ទីបំផុតបន្ទាប់ពីរយៈពេលជាង ១ឆ្នាំមកហើយ ដែលព្រំដែននៃប្រទេសជា សមាជិករបស់អ៊ឺរ៉ុបទាំងអស់ បានប្រកាសបិទទ្វាររៀងៗខ្លួន នៅថ្ងៃនេះទូរទស្សន៍ CNN បានចេញផ្សាយថា សហភាពអ៊ឺរ៉ុបឬហៅកាត់ថា EU បានឈានទៅដល់ការសម្រេចចិត្ត រួមគ្នាក្នុងការអនុញ្ញាតិឲ្យ ក្រុមអ្នកធ្វើដំណើរដែលទទួលបាន ការចាក់វ៉ាក់សាំងរួចរាល់ ដើម្បីអាចធ្វើដំណើរចេញចូលក្នុងទ្វីប ។

ការប្រកាសដែលបានប្រកាស ចេញផ្សាយតាំងតែពីថ្ងៃម្សិលមិញនេះ ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ហើយវាត្រូវបានគេដឹងថា គឺជាតំណាក់កាលដំបូង នៃការលើកលែងការរឹតបន្តឹង នៃការធ្វើដំណើរដំណាក់កាលដំបូង នៅក្នុងទ្វីបនេះទាំងមូលផងដែរ ។

ទោះបីជាយ៉ាងណាក្តី យោងតាមការបញ្ជាក់របស់ មន្ត្រីរបស់សហភាពអ៊ឺរ៉ុប EU ទៅកាន់ក្រុមអ្នកកាសែត CNN ទៀតថាការលើកលែងនេះ នឹងធ្វើឡើងចំពោះតែប្រទេស ដែលមានអត្រាឆ្លងទាបប៉ុណ្ណោះ ឬជាប្រទេសដែលមាន តួលេខឆ្លងកូវីដត្រឹមតែ ៧៥ករណីក្នុងចំនួន ១០០ ០០០នាក់ ប៉ុណ្ណោះប៉ុន្តែសមាជិកប្រទេសខ្លះ អាចនឹងដាក់បញ្ចូលការធ្វើចត្តាឡីស័ក ក្នុងកាលកំណត់ណាមួយ ឬទាមទារឲ្យមានធ្វើការតេស្តលឿនឬ Rapid Test ទោះបីជាបានទទួលវ៉ាក់សាំង គ្រប់គ្រាន់ហើយក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top