រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជំរុញឱ្យសហភាពអឺរ៉ុប អន្តរាគមន៍ និងបញ្ឈប់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់កាហ្សាស្ទ្រីប ដែលមានរយៈពេល ១១ ថ្ងៃកន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ ប៉ាលេស្ទីន WAFA បានចុះផ្សាយថា លោកប្រធានាធិបតី Abbas បានអំពាវនាវនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងបានជំរុញឲ្យអឺរ៉ុប ជួយអន្ដរាគមន៍បញ្ឈប់អ៊ីស្រាអែល ពីការវាយប្រហារតាមផ្លូវអាកាស។
ប្រធានាធិបតីប៉ាឡេស្ទីន បានជម្រាបជូនលោកស្រី អធិកាបតី អំពីស្ថានភាពដ៏សំខាន់ និងមហន្តរាយនៅតំបន់កាហ្សាស្ទ្រីប ដោយសារតែការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល យ៉ាងសាហាវទៅលើ តំបន់ព័ទ្ធជុំវិញឆ្នេរសមុទ្រ។
ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដឹកនាំ ដោយក្រុមហាម៉ាស នៅតំបន់កាហ្សា បានបន្តអស់រយៈពេល ១១ ថ្ងៃហើយ ក្នុងនោះក្រុមសកម្មប្រយុទ្ធ បានបាញ់រ៉ុក្កែតដាក់កាំជ្រួច ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល បានធ្វើការវាយប្រហារ តាមអាកាសទៅលើទីតាំង របស់ពួកសកម្មប្រយុទ្ធ នៅក្នុងតំបន់កាហ្សា ដោយបន្សល់ទុកនូវជនស៊ីវិល ប៉ាឡេស្ទីន ចំនួន ២៣២ នាក់ ត្រូវបានសម្លាប់ រួមមានកុមារ ៦៥ នាក់ និងស្ត្រី ៣៩ នាក់ និងជាង ១,៩០០ នាក់ ផ្សេងទៀត បានរងរបួស នេះបើយោងតាម ក្រសួងសុខាភិបាល នៅតំបន់កាហ្សា។
ក្នុងអំឡុងពេល នៃការហៅទូរស័ព្ទ លោកស្រីអធិកាបតី បានសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹងរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការបញ្ចប់ការកើនឡើង ដោយសម្រេចបាននូវភាពស្ងប់ស្ងាត់ និងភាពតានតឹង ដល់ជនស៊ីវិល នូវបញ្ហាជម្លោះនៅក្នុងទឹកដីប៉ាឡេស្ទីន៕ ដោយ៖ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
