ព័ត៌មានអន្តរជាតិ

Sputnik៖ ពលរដ្ឋប៉ាឡេស្ទីន នៅតែបន្តតវ៉ាប្រឆាំងអ៊ីស្រាអែល នៅទីក្រុង Al-Birah, West Bank

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស បានប្រកាសបទឈប់បាញ់គ្នា ដោយបញ្ចប់នូវអរិភាពយោធា ជាមួយគ្នារយៈពេល ១១ ថ្ងៃ ដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច ១២ នាក់នៅអ៊ីស្រាអែល ខណៈចំនួនអ្នកស្លាប់នៅប៉ាឡេស្ទីន នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលឈានដល់ ២២៧ នាក់។

យោងតាមសារព័ត៌មាន Sputnik ផ្សាយផ្ទាល់ពីទីក្រុង Al-Birah នៅពេលដែលប្រជាជនធ្វើបាតុកម្មប្រឆាំង នឹងគោលនយោបាយរបស់អ៊ីស្រាអែល បន្ទាប់ពីមានអរិភាពថ្មីរវាងកងកម្លាំង ការពារជាតិអ៊ីស្រាអែល និង ក្រុមហាម៉ាស។

ភាពតានតឹងបានផ្ទុះឡើង កាលពីដើមខែនេះ បន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែល បានដាក់កម្រិតលើការចូលវិហារ Al-Aqsa អំឡុងខែដ៏ពិសិដ្ឋនៃ បុណ្យរ៉ាម៉ាដានដោយសារវីរុស។ លទ្ធផលនេះបណ្តាលឱ្យ មានការធ្វើបាតុកម្មទ្រង់ទ្រាយធំ និងការប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងប៉ាឡេស្ទីន និងប៉ូលីសអ៊ីស្រាអែល។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនថែមទៀត បន្ទាប់ពីតុលាការអ៊ីស្រាអែល ក៏បានសំរេចបណ្តេញគ្រួសារប៉ាឡេស្ទីន ជាច្រើនចេញពីផ្ទះរបស់ពួកគេនៅសង្កាត់ Sheikh Jarrah ក្នុងក្រុងយេរូសាឡឹម។

បន្ទាប់ពីនេះការប៉ះទង្គិចគ្នា នៅព្រំដែនតំបន់ហ្គាហ្សាបាន ចាប់ផ្តើមដោយទីបំផុតហាម៉ាស បានបាញ់រ៉ុក្កែតជាង ៤ ០០០ គ្រាប់ ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ហើយអ៊ីស្រាអែល ក៏បានវាយប្រហារតាមដែនអាកាសវិញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top