បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្នុងពេលរងការវាយប្រហារ ដោយសារកូវីដលើកទី២ក្នុងប្រទេសឥណ្ឌា នៅពេលនេះបានធ្វើឲ្យចំនួនគ្រូពេទ្យស្លាប់កើនឡើងទៅដល់៤២០នាក់ ហើយខណៈដែលក្នុងនោះ១០០នាក់ នៅក្នុងទីក្រុងដេលី។
ការវាយប្រហារលើកទឹ២នេះ មានសភាពធ្ងន់ធ្ងរបំផុតមិនធ្លាប់មានឡើយដោយក្នុងនោះ ចំនួនអ្នកឆ្លងជាប្រចាំថ្ងៃជាមធ្យមបានកើនឡើងលើសចំនួន៤០ម៉ឺននាក់ ក្នុងមួយថ្ងៃខណៈដែលអ្នកស្លាប់កើនដល់ជាង ៤ពាន់នាក់ក្នុងមួយថ្ងៃ។
យោងតាមតួលេខដែលត្រូវបានធ្វើឡើង ដោយសមាគមន៍គ្រូពេទ្យរបស់ប្រទេសឥណ្ឌា បានបង្ហាញដែរថាគិតចាប់តាំងតែពីត្រូវបានរងការវាយប្រហារ ដោយសារកូវីដជាលើកដំបូងកាលពីដើមឆ្នាំ២០២០ មកក្រុមគ្រូពេទ្យរបស់ខ្លួនបានពលីជីវិតបានកើនឡើងសរុបដល់៨៦៤នាក់។
គិតមកត្រឹមពេលនេះ អ្នកជំងឺដែលកំពុងបន្តសម្រាកព្យបាលនៅឡើយមានទៅដល់២ ៩២៣ ៤០០នាក់ខណៈដែលអ្នកដែលបានព្យាបាលជាសះស្បើយ មានទៅដល់២៣ ០៧០ ៣៦៥នាក់៕
ប្រែសម្រួល៖ស៊ុនលី

