ព័ត៌មានអន្តរជាតិ

ថៃ រកឃើញអ្នកទោស ៥២៣នាក់ទៀត ឆ្លងកូវីដ១៩

បរទេស៖ អ្នកទោស ៥២៣ នាក់ផ្សេងទៀតនៅពន្ធនាគារចំនួន ៧ ត្រូវបានគេរកឃើញថាបានឆ្លងមេរោគ Covid-19 ដោយក្នុងនោះ ពន្ធនាគារកណ្តាល Bang Kwang បានរាយការណ៍ថាមានការឆ្លងថ្មីច្រើនជាងគេ គឺ ២៩៩នាក់ ដូច្នេះសរុបអ្នកទោសនៅថៃដែលឆ្លងមេរោគកូវីដ១៩កើនឡើងដល់ ១៤ ៥៦៦នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសឆ្លង ២១៨ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ ហើយខណៈដែលអ្នកទោសចំនួន ១៤ ៣៤៨ នាក់កំពុងទទួលការព្យាបាលនៅឯពន្ធនាគារចំនួន ១២ នៅទូទាំងប្រទេស។

រហូតមកដល់ពេលនេះអ្នកទោសសរុបចំនួន ៣៧ ២៨៨ នាក់បានធ្វើតេស្តរកមេរោគកូវីដ-19 ។ ពន្ធនាគារ Chachoengsao ក៏បានធ្វើតេស្តិ៍ Covid ក្នុងចំណោមអ្នកទោសផងដែរ។ ពន្ធនាគារផ្សេងទៀតដែលបានធ្វើតេស្ត៍រកមេរោគឆ្លងរួចហើយនឹងត្រូវប្រមូលសំណាកពីអ្នកទោសដែលមិនបានឆ្លងមេរោគរៀងរាល់ ៧ ថ្ងៃម្តង។ ប្រធាននាយកដ្ឋានកែប្រែបាននិយាយថាអ្នកទោសថ្មីទាំងអស់ត្រូវតែធ្វើតេស្ត Covid-19 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top