ប៉ារីស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែឧសភា ឆ្នំា២០២១ថា មនុស្សរាប់ពាន់នាក់បានដើរក្បួន នៅថ្ងៃសៅរ៍នៅទីក្រុងប៉ារីស និងទីក្រុងបារាំងដទៃទៀត ដើម្បីគាំទ្រប្រជាជន ប៉ាឡេស្ទីនបន្ទាប់ ពីមានជម្លោះរយៈពេល១១ថ្ងៃជាមួយអ៊ីស្រាអ៊ែល ដែលបានសម្លាប់មនុស្សជាង២៦០នាក់ទាំងសង្ខាង ។
មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង នៅក្នុងតំបន់ក្រីក្រ នៅហ្គាហ្សា ដែលជាកន្លែង ដែលបទឈប់បាញ់មួយកាលពីថ្ងៃសុក្រ បានបញ្ចប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល ដែលបានសម្លាប់ នៅលើទឹកដី ដែលស្ថិតក្រោមការឡោមព័ទ្ធ និងការបាញ់គ្រាប់រ៉ុក្កែត ចេញឆ្ពោះទៅប្រទេសអ៊ីស្រាអ៊ែល ។
លោក Bertrand Heilbronn ប្រធានសមាគមសាមគ្គីភាពប៉ាឡេស្ទីន ប្រចាំនៅប្រទេសបារាំង ដែលបានរៀបចំបាតុកម្មនៅក្រុងប៉ារីស និងបាតុកម្មដទៃទៀតបានលើកឡើងថា “បទឈប់បាញ់គ្នាមិនអាចដោះស្រាយ នូវបញ្ហាបាននោះទេ” ។
អ្នកហែក្បួននៅរដ្ឋធានីបានស្រែក ជាមួយពាក្យស្លោកដែលបានដាក់ថា “ប៉ាឡេស្ទីន នឹងរស់នៅទឹកដីប៉ាឡេស្ទីននឹងឈ្នះ” ។ “អ្នកធ្វើឃាតគឺអ៊ីស្រាអ៊ែល អ្នកសមគំនិត គឺម៉ាក្រុង” ហើយយើងទាំងអស់គ្នា ជាជនជាតិប៉ាឡេស្ទីន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា