Covid-19

កូរ៉េខាងត្បូង រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥៣៨នាក់ នាំឲ្យចំនួន អ្នកឆ្លងសរុបកើន លើស ១៣ម៉ឺននាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការន៍ថា ករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៣៨នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣៦.៥៦៧នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានថយចុះពី៥៨៥នាក់ កាលពីថ្ងៃមុន ដោយស្ថិតនៅក្រោម៦០០នាក់ សម្រាប់រយៈពេល០២ថ្ងៃ ដោយសារការធ្វើតេស្តរកវីរុសនៅចុងសប្តាហ៍ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម សម្រាប់សប្តាហ៍មុន គឺមាន៥៩៧នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងត្រីគុណចាប់តំាងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំមុន ដោយសារតែមានការប្រមូលផ្តុំគ្នាក្រុមតូចនៅក្រុងសេអ៊ូល និងនៅបរិវេណនៃខេត្ត Gyeonggi រួមទាំងករណីអ្នកនាំចូលពីខាងក្រៅផងដែរ ។

ក្នុងចំណោមករណីថ្មី មាន១៣៦នាក់នៅក្រុងសេអ៊ូល និង១២០នាក់ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ។

២៥នាក់ជាករណីនាំចូលពីខាងក្រៅមកពីបរទេស ដែលដាក់បញ្ចូលគ្នាតួលេខបានកើនឡើងដល់៨.៩០៨នាក់ ។

ស្លាប់បន្ថែមទៀតចំនួន០៣នាក់ត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១.៩៣៤នាក់ ។ សរុបអត្រានៃអ្នកស្លាប់គឺមាន១,៤២ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top