ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូនមួយ កំពុងបោះពួយមកលើ តំបន់ឆ្នេរខាងកើត ប្រទេសឥណ្ឌា

កុលកាតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ព្យុះស៊ីក្លូនមួយកំពុងបោកបក់ មកលើតំបន់ឆ្នេរភាគខាងកើត ប្រទេសឥណ្ឌា ដោយសារចំនួនអ្នកស្លាប់ បានកើនឡើងពីព្យុះដ៏ធំមួយ ដែលបានបង្កការបំផ្លិចបំផ្លាញ នៅភាគខាងលិចប្រទេស ខណៈដែលប្រទេសនេះ រងការវាយប្រហារ ដោយវីរុសកាលពីសប្តាហ៍មុន ។ ការិយាល័យអាកាសធាតុ របស់ប្រទេសនេះ បានព្រមានកាលពីថ្ងៃអាទិត្យ ។

នាយកដ្ឋានឧតុនិយមឥណ្ឌា បានឲ្យដឹងថា ការរំកិលខ្លួនឆ្ពោះទៅរក ភាគខាងជើងនៃឈូងសមុទ្រ បេងហ្គាល់ (Bengal) ហើយត្រូវបានបង្កើតជាព្យុះស៊ីក្លូន ដែលត្រូវបានគេដាក់ឈ្មោះថា Yaas នៅមុនពេលកំពុងវាយប្រហារ និងឈានដល់ភាគខាងកើត នៃរដ្ឋ West Bengal និង Odisha កាលពីថ្ងៃពុធ។
ព្យុះនេះអាចមានកម្លំាងខ្យល់បក់ រហូតដល់១៦៥គីឡូម៉ែត្រក្នុង១ម៉ោង និងអាចបោកបក់ដល់ខ្ពស់បំផុត ដល់ទៅ១៨៥គីឡូម៉ែត្រក្នុង១ម៉ោង នៅពាក់កណ្តាលថ្ងៃពុធ ដែលជាព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបំផុត ដែលជាប្រភេទព្យុះអាក្រក់បំផុតទី៣ ។

នាយកដ្ឋានខាងលើ ក៏បានព្រមានពីការកើនឡើង នៃព្យុះដែលមានកម្ពស់ រហូតដល់៤ម៉ែត្រ នៅតាមតំបន់ឆ្នេរ ។

លោក Narendra Modi នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកបានដឹកនាំកិច្ចប្រជុំមួយ ស្តីពីព្យុះដែលខិតជិតមកដល់ ដោយក្រុមយោធា និងក្រុមគ្រោះមហន្តរាយ ត្រូវបានដាក់ពង្រាយ ដើម្បីជួយក្នុងការរៀបចំ និងប្រតិបត្តិការជួយសង្គ្រោះ ដែលមានសក្តានុពល ។

ព្យុះស៊ីក្លូន Yaas នឹងត្រូវវាយប្រហារភ្លាមៗ បន្ទាប់ពីព្យុះស៊ីក្លូន Tauktae ដែលជាព្យុះត្រូពិកដ៏ធំដំបូងបង្អស់ របស់ឥណ្ឌា នៅរដូវកាលនេះ ដែលបានវាយប្រហារ រដ្ឋភាគខាងលិចរដ្ឋ Gujarat នៅល្ងាចថ្ងៃចន្ទ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top