ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល នឹងបើកដំណើរការព្រំដែនរបស់ខ្លួន ទាំងអស់ឡើងវិញ សម្រាប់ភ្ញៀវបរទេស

បរទេស ៖ប្រទេសអ៊ីស្រាអ៊ែលបានប្រកាស ក្នុងការបើកដំណើរការព្រំដែនទាំងអស់ របស់ខ្លួនឡើងវិញសម្រាប់ ភ្ញៀវបរទេស ទាំងឡាយណា ដែលមានបំណងចង់ធ្វើដំណើរចូលក្នុងប្រទេស របស់ខ្លួន។

ការប្រកាសនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេលដែលសញ្ញានៃការធ្លាក់ចុះនៃបញ្ហាកូវីដ និងការបញ្ចប់ទៅនៃភាពតានតឹង ជាមួយនឹងក្រុមហាម៉ាស នៅក្នុងរដ្ឋប៉ាឡេស្ទីន។

ផែនការរបស់ក្រសួងទេសចរណ៍ត្រូវបានគេដឹងថា ចង់ឲ្យដំណើរការហោះហើរពីក្រៅស្រុកអាចចាប់ផ្តើម តាំងតែពីសប្តាហ៍មុនមក
ម្ល៉េះប៉ុន្តែទោះបីជាយ៉ាងណាចំនួនភ្ញៀវនឹងត្រូវកំណត់ នៅតាមតំបន់ទេសចរណ៍ទាំងឡាយ ផងដែរ។

គួរឲ្យដឹងថាវិស័យទេសចរណ៍កាលពីឆ្នាំ២០១៩ មុនពេលកូវីដអ៊ីស្រាអ៊ែលអាចធ្វើបានបំបែកកំណត់ត្រា ដល់ទៅ៤,៥៥លាននាក់និងអាច ប្រមូលចំណូលបានរហូតទៅដល់២៣ពាន់លាន shekels លុយអ៊ីស្រាអ៊ែល ឬត្រូវជា៧,១ពាន់លានដុល្លារអាមេរិក ។ ប្រែសម្រួល៖ស៊ុនលី


To Top