Covid-19

សម្ពាធឲ្យទទួលយក ថ្នំាវ៉ាក់សាំងចិនមានការកើនឡើង ស្របពេលតៃវ៉ានប្រយុទ្ធប្រឆាំង កំណើនករណីឆ្លងជម្ងឺកូវីដ១៩

" "

បរទេស៖ ការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ក្នុងស្រុកនៅកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ កំពុងតែបង្កើនសម្ពាធលើរដ្ឋាភិបាល ឲ្យទទួលយកថ្នាំវ៉ាក់សាំងពីប្រទេសចិន ស្របពេលដែលកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ បានចាក់ថ្នាំវ៉ាក់សាំងបានត្រឹមតែ ១ភាគរយប៉ុណ្ណោះដល់ប្រជាជនខ្លួន និងគ្មានសញ្ញានៃការមកដល់ នៃថ្នាំវ៉ាក់សាំងថ្មីនោះទេ។

ទីក្រុងតៃប៉ិ ចោទប្រកាន់ទីក្រុងប៉េកាំងថា ផ្សព្វផ្សាយព័ត៌មានមិនពិត និងរារាំងខ្លួនមិនឲ្យចូលរួមដោយពេញលេញ ជាមួយអង្គការសុខភាពពិភពលោក ចំណែកទីក្រុងប៉េកាំងនិយាយថា ទីក្រុងតៃប៉ិក កំពុងតែរីករាយនឹងការលេងហ្គែម នយោបាយជាមួយអាយុជីវិតពលរដ្ឋខ្លួន តាមរយៈការបដិសេធថ្នាំវ៉ាក់សំាងចិន។

" "

ក្នុងពេលថ្មីៗនេះ កោះតៃវ៉ាន់ បានទទួលថ្នាំវ៉ាក់សាំងប្រហែល ៧០០.០០០ដូស ដែលទាំងអស់គឺពីក្រុមហ៊ុន AstraZeneca Plc ហើយតៃវ៉ាន់មានបញ្ជាទិញថ្នាំ វ៉ាក់សាំងរាប់លានដូសថែមទៀត ដែលរួមទាំងពីក្រុមហ៊ុន Moderna Inc ផង។

" "

កាលពីចុងសប្ដាហ៍ លោកស្រី Hung Hsiu-chu ជាអតីតប្រធានបក្សប្រឆាំងតៃវ៉ាន់ បាននិយាយថា រដ្ឋាភិបាលគួរតែអនុញ្ញាត ទទួលយកថ្នាំវ៉ាក់សាំងចិន ឲ្យលឿនបំផុតតាមដែលអាចទៅរួច ហើយលោកបានបន្ថែមថា ថ្នាំវ៉ាក់សាំងចិនទាំងនោះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងថាតៃវ៉ាន់មិនអាចរង់ចាំទៀតទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top