កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា ក្រុមសកម្មប្រយុទ្ធចំនួន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងវាយប្រហារ ដែនអាកាសដោយកងទ័ព អាកាសអាហ្វហ្គានីស្ថាន ដែលបានដាក់គោលដៅទៅលើ ក្រុមសកម្មប្រយុទ្ធតាលីបង់ កាលពីយប់ថ្ងៃចន្ទ ។ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះ ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា ការវាយប្រហារតាមផ្លូវអាកាស បានបើកការទម្លាក់គ្រាប់នៅក្នុងស្រុក Badpakh នៅខេត្ត Laghman ស្ថិតនៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន ក៏បានបំផ្លាញឃ្លាំងអាវុធដ៏ធំមួយ និងអាវុធយុទ្ធភ័ណ្ឌរបស់ក្រុមសកម្មប្រយុទ្ធ ។
ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ នៅប៉ែកខាងកើតអាហ្វហ្គានីស្ថាន រដ្ឋធានីកាប៊ុល ដែលបានឃើញពីការប៉ះទង្គិចគ្នា ដ៏ខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ បានរឹបអូសយកស្រុក Dawlat Shah នៅខេត្ត Laghman កាលពីដើមខែនេះ ។ ពួកគេក៏បានរឹបអូសយកទីតាំងត្រួតពិនិត្យ បន្ទាប់ពីប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយ កងកម្លាំងរដ្ឋាភិបាលនៅក្នុង ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅបរិវេណតំបន់ជាច្រើនៃខេត្ត Laghman ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា