Covid-19

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១,១ម៉ឺននាក់ នាំឲ្យចំនួនអ្នកឆ្លងសរុប កើនលើស២,៨លាននាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា អ៊ីរ៉ង់ រាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.៨៤៣.៥២៣នាក់ ។

ជំងឺឆ្លងរាតត្បាត ក៏បានប្រកាសឲ្យដឹងថា បានសម្លាប់មនុស្សអស់ចំនួន៧៨.៨៤៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ លើស ២៥១នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងអត្ថបទដែលបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ របស់ខ្លួនយ៉ាងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា សរុបមានពលរដ្ឋចំនួន ២.៣៤៧.៧៥២នាក់ បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ទន្ទឹមនឹងនេះដែរ ៤.៧៥៣នាក់ ស្ថិតក្នុងអង្គភាពថែទាំជំងឺ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ចំនួន ១៩.០៥៤.៥២១នាក់ បានធ្វើតេស្តនៅទូទាំងប្រទេស ។

គិតត្រឹមថ្ងៃចន្ទ ពលរដ្ឋចំនួន២.៦០៨.១៨២នាក់ បានទទួលការចាក់វ៉ាក់សាំង ការពារវីរុសកូរ៉ូណា នៅក្នុងប្រទេស ជាមួយគ្នានេះដែរ ចំនួន៤៦០.៨៥៣នាក់ បានទទួលបាន០២ដូស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top