ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្ដេជ្ញាពង្រឹងការសម្របសម្រួល ជាយុទ្ធសាស្រ្តជាមួយចិន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃការសម្របសម្រួល ជាមួយប្រទេសចិន ក្នុងកម្រិតខ្ពស់ ហើយមានឆន្ទៈពង្រឹង ការសម្របសម្រួលយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។

លោកពូទីន បានឲ្យដឹងនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយលោកយ៉ាង ជីឈី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាអតីតសមាជិកនៃ ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលលើកឡើងថា រុស្ស៊ីត្រៀមខ្លួនធ្វើការជាមួយចិន ដើម្បីការពារពហុភាគីនិយម និងចូលរួមចំណែកក្នុងការថែរក្សា ស្ថិរភាពយុទ្ធសាស្ត្រសកល។

លោកពូទីន បានស្នើសុំលោក យ៉ាង ដែលជាប្រធានការិយាល័យ កិច្ចការបរទេសនៃគណៈកម្មាធិការកណ្តាល CPC ដើម្បីផ្ញើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតីចិនលោកស៊ី ជិនពីង។

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានឲ្យដឹងទៀតថាទំនាក់ទំនងរុស្ស៊ី – ចិន គឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយវាចាំបាច់ណាស់ ដែលប្រមុខរដ្ឋទាំងពីរ រក្សាទំនាក់ទំនងជិតស្និទ្ធ។

ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទលោក យ៉ាង បានលើកឡើងទៅកាន់លោក ពូទីន ដោយយកចិត្តទុកដាក់បំផុត និងសារផ្ទាល់មាត់ទៅកាន់ ប្រធានាធិបតីរុស្ស៊ីរូបនេះផងដែរ។

លោកយ៉ាង ជីឈឺ បានលើកឡើងថា ដោយសារការធ្វើផែនការ និងភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី សម្រាប់យុគសម័យថ្មី បាន និងកំពុងរីកចម្រើន ជាមួយនឹងសន្ទុះខ្លាំងក្លាមួយ ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top