ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិកអះអាងថា អារ៉ាប៊ីសាអូឌីត នៅតែញញើតនឹងអ៊ីរ៉ង់ និងពួកឧទ្ទាមហួធី ប្រសិនបើអាមេរិក ដកទ័ពចេញ

បរទេស៖ ប្រធានបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រាប់ ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ នៅតែស្នើសុំជំនួយផ្នែកយោធាអាមេរិក ក្នុងការទប់ទល់នឹងប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនពីការគាំទ្រសង្គ្រាមដឹកនាំ ដោយប្រទេសអារ៉ាប៊ីសាអូឌីត នៅប្រទេសយេម៉ែន កាលពីដើមឆ្នាំនេះ ប៉ុន្តែរដ្ឋបាលរបស់លោក ចូ ប៊ីដិន បានប្តេជ្ញាផ្តល់ការការពារដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត រួមទាំងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការពារអាកាសរបស់ខ្លួន ក្នុងការបាញ់ទម្លាក់មីស៊ីលក្រុមឧទ្ទាម Houthi ថែមទៀត ។

ឧត្តមសេនីយកងម៉ារីនអាមេរិក គឺលោក Kenneth F. McKenzie Jr. បានប្រាប់សមាជិកសារព័ត៌មានថា ពលរដ្ឋអារ៉ាប៊ីសាអូឌីត ចង់ធានាថាពួកគេនឹងត្រូវបានជួយ ប្រសិនបើពួកគេត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ហើយពួកគេចង់បានជំនួយប្រឆាំងនឹងការវាយប្រហារដែលកំពុងបន្តដោយ Ansarallah, ចលនាស៊ីអ៊ីតរបស់យេម៉ែនត្រូវបានគេស្គាល់ថាជាឧទ្ទាម Houthi ។

លោក McKenzie បាននិយាយថា “ ខ្ញុំជឿជាក់ថាជំហររបស់យើងនៅក្នុងឆាកបានការពាររដ្ឋមួយពីការវាយប្រហាររបស់រដ្ឋពីអ៊ីរ៉ង់។ វាមិនច្បាស់ទេថាតើលោកបានកំណត់យ៉ាងដូចម្តេចព្រោះថានៅពេលដែលប្រទេស អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់មានទំនាស់គ្នាជាយូរមកហើយលើការដឹកនាំមជ្ឈឹមបូព៌ានោះ ក៏មានសេចក្តីរាយការណ៍ជាច្រើនអំពីការប៉ុនប៉ងក្នុងការសម្រុះសម្រួលគ្នា ចាប់តាំងពីប្រទេសទាំងពីរបានកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការនៅក្នុងឆ្នាំ ២០១៦ ៕ប្រែសម្រួលៈ ណៃ តុលា

To Top