ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំហាមឃាត់ អាវុធនុយក្លេអ៊ែរ លើកទី១ របស់អង្គការ សហប្រជាជាតិ អាចត្រូវបានពន្យារពេលប ន្ទាប់ពីការពិនិត្យ NPT

យូអិន ៖ ប្រភពការទូតបានឲ្យដឹងថា កិច្ចប្រជុំលើកដំបូង របស់ភាគីនានា នៅក្នុងសន្ធិសញ្ញាមួយស្តីពីការហាមឃាត់ អាវុធនុយក្លេអ៊ែរ ដែលគ្រោងនឹងធ្វើឡើង នៅខែមករា ឆ្នាំក្រោយ អាចនឹងត្រូវឈានដល់រដូវផ្ការីក ដូច្នេះវានឹងកើតឡើង បន្ទាប់ពីសន្និសីទមួយ ស្តីពីការមិនរីកសាយ អាវុធនុយក្លេអ៊ែរ របស់អង្គការ សហប្រជាជាតិ ។

សន្និសីទពិនិត្យឡើងវិញ ស្តីពីសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ NPT ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដង នៅទីក្រុងញូវយ៉ក ត្រូវបានរុញច្រានជាច្រើន ដងរួចមកហើយ គិតចាប់ពីកាលបរិច្ឆេទ ដើមរបស់ខ្លួន កាលពីខែមេសា ឆ្នាំមុន ដល់ខែសីហាឆ្នាំនេះ ដោយសារតែជំងឺរាតត្បាត រាលដាល ប៉ុន្តែមានការពិភាក្សា ពន្យារវាម្តងទៀត នៅដើមឆ្នាំក្រោយ។

សន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលជាកតិកាសញ្ញាអន្តរជាតិ ដំបូងបង្អស់ ដែលហាមឃាត់ការ អភិវឌ្ឍ ការកាន់កាប់ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានចូលជាធរមាននៅក្នុងខែមករា ឆ្នាំនេះដោយមានការគាំទ្រ ពីរដ្ឋមិនមែនរដ្ឋនុយក្លេអ៊ែរ ជាច្រើន។

កិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដែលត្រូវធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ នៃការចូលជាធរមាន បច្ចុប្បន្ន ត្រូវបានគ្រោង ធ្វើនៅខែមករា ឆ្នាំក្រោយនៅក្នុងប្រទេសអូទ្រីស ។ អ្នកនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូ ឆ្នាំ១៩៤៥ ក៏ត្រូវបានរំពឹងថា នឹងចូលរួមផងដែរ។

ជាមួយនឹងសន្ទុះនៃការរំសាយ អាវុធនុយក្លេអ៊ែរ ដែលបានធ្លាក់ ចុះ ដោយសារតែការរាតត្បាត សហគមន៍ឈរនៅចំណុចខ្វះខាត ដ៏សំខាន់មួយទាក់ទងនឹងថា តើរដ្ឋដែលមានអាវុធ នុយក្លេអ៊ែរ នឹងទប់ស្កាត់ការពង្រីកនុយក្លេអ៊ែរ របស់ពួកគេដែរឬទេ។

ដោយសារវាមិនមានលក្ខណៈប្រាកដ ប្រជាក្នុងការធ្វើសន្និសីទទាំងពីរ នៅក្នុងខែមករា ឆ្នាំក្រោយសំណើត្រូវបានធ្វើឡើង ដើម្បីពន្យាពេលកិច្ចប្រជុំលើកទី១ នៃសន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែររយៈពេលជាច្រើន ខែ ឬបើកកិច្ចប្រជុំ នៅខែមករាតាមការគ្រោងទុក ប៉ុន្តែពន្យាពេលការពិភាក្សា សំខាន់ៗរហូតដល់ក្រោយ សន្និសីទត្រួតពិនិត្យ NPT ៕
ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top