បរទេស៖ មន្ត្រីតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា កោះតៃវ៉ាន់មិនជឿថា ប្រទេសចិន មានភាពស្មោះត្រង់ ក្នុងការផ្តល់ឲ្យខ្លួន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ តាមត្រូវការ និងគិតថា ចិន កំពុងតែធ្វើការងារដើម្បីរារាំងតៃវ៉ាន់ មិនឲ្យទទួលបានថ្នាំវ៉ាក់សាំង ដោយសារហេតុផលនយោបាយ ស្របពេលដែលករណី ឆ្លងជំងឺកូវីដ១៩ មានការកើនឡើង នៅលើកោះតៃវ៉ាន់។
ប្រទេសចិន និងកោះតៃវ៉ាន់ បានធ្វើការថ្កោលទោសគ្នា ស្របពេលដែលពិភពលោក ប្រយុទ្ធប្រឆំាងមេរោគកូរ៉ូណា ធ្វើឲ្យចំណងមិត្តភាព ដែលធ្លាក់ចុះស្រាប់ កាន់តែធ្លាក់ចុះខ្លាំងថែមទៀត ព្រោះតែកោះតៃវ៉ាន់ បដិសេធមិនទទួលស្គាល់ អធិបតេយ្យភាពចិន និងការគាំទ្រអាមេរិក កើនឡើងចំពោះទីក្រុងតៃប៉ិ។

តាមសេចក្តីរាយការណ៍ កោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិនរារាំងខ្លួន មិនឲ្យទទួលបានថ្នាំវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ស្របពេលដែលចិននិយាយថា ខ្លួនរីករាយផ្តល់ការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំង តាមរយៈភ្នាក់ងារលក់ចិនរបស់ខ្លួន គឺក្រុមហ៊ុន Shanghai Fosun Pharmaceutical Group Co Ltd។
ប៉ុន្តែ កោះតៃវ៉ាន់ នឹងមិនទទួលយកថ្នាំវ៉ាក់សាំង ពីក្រុមហ៊ុន Fosun នោះទេ ដោយនិយាយថា នៅមានកង្វះខាតផ្នែកតម្លាភាព និងថា ប្រទេសចិនបដិសេធមិនព្រមផ្តល់ ឲ្យនូវព័ត៌មានពាក់ព័ន្ធផ្សេងៗ៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
