បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២១៦នាក់ ដែលមានប្រភពមកពីក្រុមប្រដាប់ អាវុធផ្សេងគ្នា និងបានពាក់ព័ន្ធនឹង សកម្មភាពភេវរកម្មគិត ចាប់ពីខែមករា ដល់ខែឧសភានេះ ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារ ប្រយុទ្ធប្រឆាំងនឹង ភេវរកម្មបានបញ្ជាក់ទៀតថាក្នុងនោះ៧១នាក់ មកពីក្រុមអ៊ីស្លាម Jemaah Islamiyah និង១៤៤នាក់មកពីក្រុម Jamaah Ansharut Daulahដែលក្រុមទាំងនេះ ត្រូវបានគេជឿជាក់ថា នៅតែបន្តធ្វើប្រតិបត្តិការ ភេវរកម្មរហូតមកដល់បច្ចុប្បន្ន ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២៨ខែមិនាកន្លងទៅ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានធ្វើឡើង នៅក្នុងវិហារ Makassar ស្ថិតនៅភាគខាងត្បូងទីក្រុង Sulawesi និងបានសម្លាប់មនុស្ស២នាក់ និងរបួសដល់ទៅ២០នាក់ ខណៈដែលក្រុមអ្នកកាន់ សាសនាគ្រិស្តរបសឥណ្ឌូ
នេស៊ីកំពុងប្រារព្វ កម្មវិធីបុណ្យ Easter ៕
ប្រែសម្រួល៖ស៊ុនលី