ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ស្វាគមន៍ការសម្រេច ចិត្តរបស់ UNHRC ក្នុងការស៊ើបអង្កេតការ រំលោភបំពាន របស់អ៊ីស្រាអែល

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ UNHRC ដើម្បីបង្កើតគណៈកម្មាធិការ ឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការរំលោភបំពាន របស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន ។

ក្នុងអំឡុងពេលប្រជុំបន្ទាន់ UNHRC បានសម្រេចចិត្តបើកការស៊ើបអង្កេត អន្តរជាតិមួយ ទៅលើការរំលោភសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងទឹកដី ប៉ាឡេស្ទីន និងអ៊ីស្រាអែលចាប់តាំងពីខែមេសា បន្ទាប់ពីរដ្ឋជា សមាជិកចំនួន ២៤ បានបោះឆ្នោតគាំទ្រ និង ៩ជំទាស់ ខណៈពេលដែល ១៤ បានបដិសេធ ។

សេចក្តីសម្រេចនេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេត មួយ ចំពោះការប្រឈមមុខដាក់គ្នា ដ៏ឃោរឃៅនាពេលថ្មីៗនេះ រវាងកងទ័ពអ៊ីស្រាអែលនិង ក្រុមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដូចជា“ បុព្វហេតុជ្រៅ” នៃភាពតានតឹងរវាងភាគីទាំងពីរ។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋជាសមាជិកចំនួន ២៤ ដែលបានបោះឆ្នោតគាំទ្រការសំរេចចិត្តនេះ“ កំពុងឈរនៅខាងយុត្តិធម៌សិទ្ធិ និងគណនេយ្យភាព” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា“ ការបង្កើតគណៈកម្មាធិការនេះឆ្លុះបញ្ចាំងពីការ ទទូចរបស់សហគមន៍អន្តរជាតិ ក្នុងការបន្តដើរលើមាគ៌ា នៃគណនេយ្យភាពអនុវត្តច្បាប់ និងការពារសិទ្ធិមនុស្ស របស់ប៉ាឡេស្ទីន” ។

លោក Ahmad Murra ប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ នៃចលនាតស៊ូឥស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់ហ្គាហ្សាស្ទ្រីប បានលើកឡើងថា ក្រុមហាម៉ាស ចាត់ទុកការសម្រេចចិត្តរបស់ UNHRC ថាជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ ៕
ដោយ ឈូក បូរ៉ា

To Top