ព័ត៌មានអន្តរជាតិ

ពលរដ្ឋជាង ១.០០០នាក់ ត្រូវបានជួយសង្រ្គោះ ពីព្យុះស៊ីក្លូន Yaas នៅឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា  កាលពីថ្ងៃព្រហស្បតិ៍ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ប្រធានអង្គប្រជុំបានធ្វើការឆ្លុះបញ្ចំាងទៅលើ ផលប៉ះពាល់របស់ព្យុះស៊ីក្លូន Yaas ជាផ្លូវការដែលបានធ្វើបទបង្ហាញ លម្អិតលើទិដ្ឋភាពផ្សេងៗនៃការរៀបចំ និងការវាយតម្លៃនៃការខូចខាតនានា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានប្រកាស ដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រី (PMO) ថា “រឿងនេះត្រូវបានពិភាក្សាគ្នាដែលការងារចំនួន ១០៦ក្រុម នៃកងអន្តរាគមន៍គ្រោះមហន្តរាយជាតិ (NDRF) ត្រូវបានដាកពង្រាយដែលមានចំនួន ៤៦ក្រុម នៃរដ្ឋបង់ហ្គាល់ភាគខាងលិច និងរដ្ឋ Odisha ដែលបានជួយសង្រ្គោះពលរដ្ឋជាង១.០០០នាក់ និងបានដកដើមឈើចេញជាង ២.៥០០ដើម បង្គោលភ្លើង ដែលបានដួលរលំ និងការរាំងស្ទះនៅលើផ្លូវនានា” ។

“កងកម្លាំងប្រដាប់អាវុធ ដែលមានឈ្មោះថា យោធា ហើយឆ្មាំសមុទ្រ ក៏បានជួយសង្គ្រោះពលរដ្ឋមិនមានទីពឹង ពិតប្រាកដជាច្រើននាក់  ទន្ទឹមនឹងនេះដែរ កងទ័ពជើងទឹក និងដែនអាកាស មានការប្រុងប្រយ័ត្នខ្ពស់” ។

សេវាកម្មអគ្គីសនី និងទូរគមនាគមន៍  ត្រូវបានស្តារឡើងវិញ នៅក្នុងតំបន់ភាគច្រើនដែលបានរងនូវផលប៉ះពាល់ ។

ទន្ទឹមនឹងនេះដែរ ខុទ្ទាកាល័យ PMO បានឲ្យដឹងថា លោក Modi នឹងទៅកាន់រដ្ឋ Odisha និងរដ្ឋ West Bengal នៅថ្ងៃសុក្រនេះ ។

មនុស្សចំនួន០៥នាក់ បានស្លាប់ កាលពីថ្ងៃពុធ បន្ទាប់ពីព្យុះស៊ីក្លូន Yass វាយប្រហារមកលើតំបន់ឆ្នេរសមុទ្រនៃរដ្ឋ West Bengal និងរដ្ឋ Odisha ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top