ព័ត៌មានអន្តរជាតិ

Facebook បញ្ចប់ដាក់បម្រាមរាល់ Post ដែលអះអាងថាកូវីដ បង្កើតឡើងដោយមនុស្ស

ញូវយ៉ក៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្រុមហ៊ុន Facebook បានបញ្ជាក់ថា នឹងមិនលប់ចោលនូវ Post ទាំងឡាយ
ដែលធ្វើឡើងក្នុងន័យថា កូវីដគឺជាវិរុសដែល បង្កើតឡើងដោយមនុស្ស។

អ្នកនាំពាក្យរបស់ Facebook ដែលបានធ្វើការផ្ញើអ៊ីម៉េលបែប ជាសេចក្តីប្រកាសថាខណៈដែល ដំណើរការស៊ើបអង្កេតនៅកំពុង បន្តនៅឡើយដើម្បីស្វែងរកពីប្រភព ដើមរបស់វិរុសកូវីដហើយក្រុមហ៊ុន កំពុងប្រឹក្សាជាមួយនឹងអ្នកជំនាញ សេវាសុខាភិបាលនោះយើងបានសម្រេចចិត្តថា នឹងមិនលប់ចោលនូវរាល់ Post ទាំងនោះឡើយ។

រំលឹកដែរថាកន្លងមកក្រុមហ៊ុនបណ្តាញសង្គមធំលើលោកបានប្រឈមមុខទៅនឹងសំពាធក្នុងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានមិនពិតអំពីបញ្ហាកូវីដហើយ Facebook ធ្លាប់បានសម្រេចចិត្តលប់ចោលនូវ Post និង Contentដល់ទៅជាង១៦លានចេញពីវេបសាយរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា មកដល់ពេលនេះការសង្ស័យ នៅតែត្រូវបានគេមើលឃើញថា ទីក្រុងវូហានគឺជាប្រភពតែមួយគត់ ដែលវិរុសកូវីដបានចាប់ផ្តើម វាយលុយតាំងតែពីចុងឆ្នាំ២០១៩ ប៉ុន្តែកំពុងស្ថិតនៅក្នុងស្វែងយល់ បន្ថែមទៀតថាវាបង្កើតឡើង ដោយមនុស្សឬធម្មជាតិ៕

ប្រែសម្រួល៖ ស៊ុន លី

To Top