បរទេស៖ រដ្ឋាភិបាលទីក្រុងហាណូយ របស់វៀតណាម បានអំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអាជីវកម្មដើម្បីយកទៅទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដល់ទៅ ៦ លានដូស ដែលមានតំលៃជាង ១ ទ្រីលានដុង (៤៣,៣ លានដុល្លារ) ដើម្បីចាក់ជូណ ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Dinh Tien Dung លេខាធិការគណៈកម្មាធិការ បក្សក្រុង បាននិយាយថា ទីក្រុងនឹងដែលមានមនុស្ស ១០លាននាក់ គឺនឹងត្រូវការវ៉ាក់សាំងពី ៥-៦ លានដូសដើម្បីចាក់ជូនប្រជាជនបង្កើត ភាពសាំសហគមន៍។
លោក Dung បាននិយាយថា “តម្រូវការវ៉ាក់សាំងគឺខ្ពស់ហើយ តំរូវការចាំបាច់ជាបន្ទាន់។ ប៉ុន្តែថវិកាបច្ចុប្បន្នសម្រាប់ទិញវ៉ាក់សាំង គឺនៅតិចតួចពេក” ។
ទីក្រុងហាណូយមានគោលបំណងចាក់វ៉ាក់សាំងជូនប្រជាជន ចំនួន ៩៥ ភាគរយនៃប្រជាជនងាយរងគ្រោះបំផុតប្រឆាំងនឹង Covid-19 ។ ទីក្រុងហាណូយ នឹងប្រើថវិការបស់ខ្លួនដើម្បីទិញ ដឹកជញ្ជូន និងផ្ទុកវ៉ាក់សាំង Covid-19 ក្រៅពីកំរិតដែលត្រូវបាន ចែកចាយដោយក្រសួងសុខាភិបាល។
រដ្ឋធានីរបស់វៀតណាមមួយនេះ បានកត់ត្រា ករណីឆ្លង Covid-19 ក្នុងតំបន់ចំនួន ៣៥២ នាក់ នៅក្នុងរលកឆ្លងមេរោគចុងក្រោយបំផុត របស់ប្រទេសនេះ។
ប្រទេសវៀតណាមបានចាប់ផ្តើម កម្មវិធី ចាក់វ៉ាក់សាំង Covid-19 ក្នុងខែមីនា ដែលមានប្រជាជនជាងមួយលាននាក់ដែលភាគច្រើនជាបុគ្គលិក ជួរមុខនៃការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ ប្រទេសនេះមានគោលបំណង ធានានូវវ៉ាក់សាំងចំនួន ១៥០ លានដូសនៅឆ្នាំក្រោយ ទៅលើប្រជាជនចំនួន ៧០ភាគរយ៕ ប្រែសម្រួលៈ ណៃ តុលា