បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីម្សិលមិញបានផ្តល់ការធានាបន្ថែមទៀតថា ប្រជាជនថៃទាំងអស់នឹងទទួលបានការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ហើយលោកក៏បានព្រមានដល់ប្រព័ន្ធផ្សព្វផ្សាយកុំ ឲ្យផ្សាយព័ត៌មានណាមួយឈានទៅដល់ការភាន់ច្រលំលើកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ថា ដំបូងឡើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ ដូច្នេះអ្នកដែលត្រូវការបំផុតអាចត្រូវបានរៀបចំចាក់មុនគេ។
លោកបន្ថែមថា « មានក្រុមអាទិភាពជាច្រើនដែលត្រូវការការចាក់វ៉ាក់សាំងជាបន្ទាន់ ជាពិសេសអ្នកដែលត្រូវធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ” ៕ ប្រែសម្រួលៈ ណៃ តុលា
