រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា យោងតាមសេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា មីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីចំនួន៧២នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៤៣.៤៨៦នាក់ គិតត្រឹមថ្ងៃសុក្រ ។
គ្មានអ្នកណាម្នាក់ស្លាប់បន្ថែមទៀត ដែលត្រូវបានរាយការណ៍ឲ្យដឹងនោះទេ និងចំនួនអ្នកស្លាប់គឺនៅថេរ ៣.២១៦នាក់ ។
សេចក្តីប្រកាសបានដាក់ថា ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់១៣២.២៧៩នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន១០នាក់បានជាសះស្បើយពីជំងឺ ត្រូវបានចាកចេញពីមន្ទីរពេទ្យវិញហើយ កាលពីថ្ងៃសុក្រ ។
កាលពីថ្ងៃសុក្រម្សិលមិញនេះ វត្ថុវិភាគចំនួន១.២៣០នាក់ ត្រូវបានធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ-១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា