ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា បង្ហាញជំហជំរុញភាពជាដៃគូ ជាមួយចិនបន្ថែមទៀត

បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារ ទំនាក់ទំនងនិងព័ត៌មាន របស់ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃសៅរ៍បានធ្វើការលើកឡើងថា លោកបានឈរក្នុងជំហរ ដ៏រួចរាល់មួយហើយក្នុងការបង្កើន និងផ្សព្វផ្សាយឲ្យមានការបង្កើនភាពជាដៃគូ បន្ថែមទៀតរវាងវេណេស៊ុយអេឡា និងប្រទេសចិន។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ អនឡាញមួយលោករដ្ឋមន្ត្រី Freddy Nanez បានបន្តថាបក្សកុម្មុយនីសចិន គឺជាកត្តាជាដឹកនាំដ៏សំខាន់ទាំង ជោគជ័យលើសេដ្ឋកិច្ច និងនយោបាយនៃប្រទេសដ៏អស្ចារ្យរបស់ខ្លួន។

ពិធីសន្និសិតកាសែត ដែលត្រូវបានធ្វើឡើងនៅក្នុង ទីក្រុងការ៉ាកាសក្នុងពិធីគម្រប់ខួបលើកទី១០០ នៃកំណើតបក្សកុម្មុយនីសចិន លោករដ្ឋមន្ត្រី បានធ្វើការលើកឡើងដោយ មានវត្តមានចូលរួមពីសំណាក់ អ្នកនយោបាយសំខាន់ក្នុងប្រទេសបូករួមទាំង លោករដ្ឋទូតចិនប្រចាំនៅវេណេស៊ុយអេឡា Li Baorong ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top