បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា បញ្ហាជាមួយនឹងប្រទេសចិន និងការបើកដំណើរការ ឡើងវិញនៅច្រកព្រំដែន របស់ប្រទេសនឹងត្រូវធ្វើឡើង នៅក្នុងជំនួបរវាងមេដឹកនាំ នៃប្រទេសញូវស៊ីឡេន និងប្រទេសអូស្ត្រាលី។
ប្រភពដដែលបានឲ្យទៀតដែរថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំដោយផ្ទាល់ ជាមួយគ្នាជាលើកដំបូងនៃ ប្រទេសទាំងពីរគិតចាប់តាំងតែពី បញ្ហារាតត្បាតកូវីដ បានចាប់ផ្តើមកន្លងមក និងធ្វើឲ្យមានទៅដល់ការ បិទទ្វាប្រទេសរៀងខ្លួនផងដែរ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានធ្វើដំណើរមកដល់រមណីយដ្ឋាន ដ៏ល្បីរបស់ប្រទេសញូវស៊ីឡេន ដែលមានឈ្មោះថា
Queenstown និងក៏ជាដំណើរទស្សនកិច្ច តែមួយយប់ប៉ុណ្ណោះ នៅក្នុងប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ ពីសំណាក់លោកស្រីនាយករដ្ឋមន្ត្រី នៃប្រទេសញូវស៊ីឡេន ដោយក្នុងនោះមានទាំងការ
ស្វាគមន៍បែបប្រពៃណីតាមរយៈ ការយកចុងច្រមុះប៉ះគ្នាផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									