ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញវីរុស ក្លាយពូជប្រភពមកពីឥណ្ឌា និងអង់គ្លេស ដែលឆ្លងតាមខ្យល់

ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាម បានថ្លែងកាលពីថ្ងៃសៅរ៍ ថា ប្រទេសវៀតណាម បានរកឃើញវីរុសកូរ៉ូណាថ្មី ខុសគ្នាពីប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស ដែលរាលដាលយ៉ាង ឆាប់រហ័សតាមខ្យល់ ។

បន្ទាប់ពីទទួលបានជោគជ័យ នូវមេរោគឆ្លងវីរុសនេះ ស្ទើរតែមួយឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះ ដែលកំពុងរីករាល ដាលយ៉ាងឆាប់រហ័ស ។

ពលរដ្ឋជិត៣.៦០០នាក់ បានឆ្លងរោគនៅក្នុងទីក្រុងចំនួ ៣១ក្នុងចំណោម ខេត្ត និងក្រុងចំនួន៦៣ របស់ខ្លួនចាប់តាំងពីចុងខែមេសា ដែលមានចំនួនច្រើនជាងពាក់ កណ្តាល នៃការឆ្លងសរុបរបស់ប្រទេស ។

ប្រទេសវៀតណាម ពង្រីកវិធានការបិទខ្ទប់ ខណៈការឆ្លងបានកើនឡើង ។
លោក Thanh Long ត្រូវបានគេដកស្រង់សម្តីដែលបានថ្លែងថា “បន្ទាប់ពីដំណើរការរបស់មេរោគ (ហ្សែន)ដែលឆ្លងលើអ្នកជំងឺដែលត្រូវបានរកឃើញថ្មី យើងបានរកឃើញវីរុសក្លាយពូជថ្មីមួយ ដែលលាយជាមួយឥណ្ឌា និងអង់គ្លេស ។

លោកបានលើកឡើងថា “កាន់តែពិសេសទៅទៀតនោះ វាគឺជាបំរែបំរួលរបស់ឥណ្ឌា ជាមួយនឹងការផ្លាស់ប្តូរដែលដំបូងជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស ។ សារព័ត៌មាន VnExpress បានដកស្រង់សម្តីលោក Long ដោយថ្លែង ថា ប្រទេសវៀតណាម នឹងប្រកាសពីការផ្លាស់ប្តូរថ្មី ដែលបានរកឃើញនៅលើពិភពលោក នាពេលឆាប់ៗនេះ ។

ប្រទេសវៀតណាម ធ្លាប់បានរាយការណ៍ពីវីរុសវីរុស៧ ប្រភេទគឺ B1222, B1619, D614G, B117 (វីរុសក្លាយពូជប្រភពមកពីចក្រភពអង់គ្លេស) និង B1351, A231 និង B16172 (វីរុសក្លាយពូជប្រភព មកពីប្រទេសឥណ្ឌា) ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top