អង់ការ៉ា ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា កម្លាំងសន្តិសុខតួកគី បានសម្លាប់សមាជិក នៃគណបក្សពលករ ឃឺដឃឺដ (PKK) ដែលបានធ្វើខុសច្បាប់ នៅក្នុងប្រតិបត្តិការ ចំនួន ១៨១លើក នៅក្នុងប្រទេស និងនៅខាងក្រៅព្រំដែន របស់ខ្លួន នៅក្នុងឆ្នាំ២០២១ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួង លោកស្រី Pinar Kara បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតមួយថា រូងភ្នំសរុបចំនួន ៥៧ កន្លែង, ជម្រក ១១០កន្លែង និងមីនចំនួន ៣៩៨ គ្រាប់ត្រូវបានបំផ្លាញ។
លោកស្រីបានកត់សម្គាល់ថា សមាជិក នៃគណបក្ស PKK សរុបចំនួន ១៤២ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ Pence-Simsek និង Pence-Yildirim នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ។
PKK ដែលត្រូវបានចុះបញ្ជី ជាអង្គការភេរវករ ដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហគមន៍ អ៊ឺរ៉ុប បានបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគី អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលបានឆក់យក អាយុជីវិតមនុស្សសរុបជាង ៤ ម៉ឺននាក់ ៕
ដោយ ឈូក បូរ៉ា