Covid-19

ថ្ងៃនេះ ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៦០០០នាក់ និងស្លាប់ជាង ១៤០នាក់

ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ចំនួន ៦,១១៥ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ចំនួនសរុបកើនឡើងដល់ ១,៨១៦,០៤១ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើង ១៤២នាក់ ចំនួនសរុបកើបឡើងដល់ ៥០,៤០៤ នាក់។

យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺចំនួន ៤,០២៤ នាក់បន្ថែមទៀត បានជាសះស្បើយ និងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដោយនាំយកចំនួនសរុបនៃការជាសះស្បើយពីការឆ្លងរាលដាលនៃវីរុសនេះទៅចំនួន ១,៦៦៣,៩៩៨ នាក់។

វីរុសនេះបានរាលដាលដល់ខេត្តទាំង ៣៤ របស់ប្រទេសនេះ។ ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះទីក្រុងហ្សាកាតា បានកត់ត្រាករណីថ្មីដែលត្រូវបានបញ្ជាក់ចំនួន ១,០៦៤ករណី នៅកោះជ្វាកណ្តាល ១,០០៧ករណី កោះ Riau ៧២៦ករណី កោះជ្វាខាងលិច ៦៣៩ករណី និងកោះ Riau ២៩៤ករណី ។

គួរបញ្ជាក់ថា មិនមានករណីថ្មីណាមួយត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ៣ នោះទេ គឺខេត្ត West Sulawesi, Maluku និង Papua។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលរងគ្រោះជាងគេបំផុត នៅក្នុងតំបន់អាស៊ី ដែលមានអ្នកឆ្លងជិត ២លាននាក់ និងអ្នកស្លាប់ជាង ៥ម៉ឺននាក់៕

ដោយ ឈូក បូរ៉ា

To Top