បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយ នៅថ្ងៃអ្នកនយោបាយ របស់ប្រទេសមិកស៊ិកូ យ៉ាងហោចណាស់៨៨នាក់ មកហើយដែលបានបាត់ បង់ជីវិត គិតចាប់តាំង តែពីខែកញ្ញា។
តួលេខ ដែលត្រូវបានចេញផ្សាយ ដោយផ្ទាល់ពីសំណាក់ ការិយាល័យប្រឹក្សា របស់ប្រទេសដែល មានឈ្មោះថា Etellekt Consultores បានបន្តទៀតថាអំពើហិង្សា បែបនយោបាយ បានកើតឡើងជារៀងរាល់ រដូវកាលបោះឆ្នោត ហើយសម្រាប់ឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងនៅ ថ្ងៃទី៦ខែមិថុនានោះ ក៏មិនខុសគ្នាដែរ។
ប្រភព របស់ក្រុមហ៊ុនដដែល បានឲ្យដឹងទៀតថា មកទល់បច្ចុប្បន្ននេះ ខ្លួនបានរកឃើញថា ក្រុមអ្នកនយោបាយ ប្រមាណជា៥៦៥នាក់ ដែលកំពុង ទទួលរងនូវការគម្រាមកំហែង និងជាគោលដៅ នៃបទឧក្រិដ្ឋកម្មនានា។
ហេតុការណ៍ចុងក្រោយនេះ ទើបតែបានធ្វើឡើង កាលពីថ្ងៃអង្គារកន្លងទៅ ដោយក្ន្ងនោះបេក្ខភាព ដ៏មានប្រជាប្រិយភាពម្នាក់ សម្រាប់តំណែងជា អភិបាលក្រុង Moroleon រដ្ឋ Guanajuato ជារដ្ឋដែលមានសកម្មភាព បាញ់បោះខ្លាំង បំផុតនោះត្រូវបានគេបាញ់ស្លាប់ នៅក្នុងយុទ្ធនាការ ឃោសនាឆ្នោតមួយ របស់លោក៕
ប្រែសម្រួល៖ស៊ុនលី