យេរូសាឡឹម ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahu និងប្រធានទីភ្នាក់ងារ ស៊ើបការណ៍ពិសេស របស់អេហ្ស៊ីប និងជំនួប រវាងរដ្ឋមន្ត្រីការបរទេស អ៊ីស្រាអ៊ែល ជាមួយនឹងមេដឹកនាំអេហ្ស៊ីប កាលពីថ្ងៃអាទិត្យត្រូវបានគេដឹងថា ធ្វើឡើង ដើម្បីចូលរួមនៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីបញ្ចប់ការ បាញ់បោះដាក់គ្នានៅក្នុងតំបន់ Gaza។
គួរឲ្យដឹងដែរថា អេហ្ស៊ីបត្រូវបានគេមើលឃើញថា គឺជាភាគីកណ្តាល ដែលបានជួយដល់កិច្ចការងារ បង្កើតបទឈប់បាញ់គ្នា រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន តាំងតែពីថ្ងៃទី២១ ខែឧសភា ហើយបច្ចុប្បន្នក៏កំពុងធ្វើការងារ ជាមួយនឹងអាមេរិកផងដែរ ទៅលើកិច្ចការងារដដែលនេះ ដើម្បីធ្វើយ៉ាង ឲ្យបទឈប់បាញ់នឹងដំណើរ ការឡើងជាអចិន្ត្រៃយ៍តែម្តង។
ក្នុងនោះផងដែរលោក Netanyahu បាននិយាយថាកិច្ចប្រជុំ របស់លោកជាមួយលោក Abbas Kamel នៅក្រុងយេរូសាឡឹម ក៏ឈានទៅដល់បាននូវការដោះស្រាយបញ្ហា សន្តិសុខ ក្នុងតំបន់និងវិធីដើម្បីរារាំងក្រុម ហាម៉ាសនិងក្រុមសកម្ម ប្រយុទ្ធអ៊ីស្លាម ដែលគ្រប់គ្រងតំបន់ Gazaផងដែរ ។
ការប៉ះទង្គិចគ្នាខ្លាំង កន្លងមក រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានធ្វើឲ្យភាគីទាំងសងខាង ខូចខាតយ៉ាងខ្លាំងក្នុងនោះប៉ាឡេស្ទីន បានបញ្ជាក់ថា ខ្លួននឹងចំណាយលុយ ដល់ទៅរាប់សិបលានដុល្លារ ដើម្បីកសាងតំបន់ Gaza ឡើងវិញ ខណៈដែលមនុស្សយ៉ាងហោចណាស់ ២៤៨នាក់បានបាត់បង់ជីវិត ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
