ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌា កើនឡើងដល់ជាង ២៨លាននាក់ ខណៈអ្នកស្លាប់កើន ឡើងជិត ៣៣ម៉ឺននាក់

ញូវដេលី ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ-១៩ សរុបរបស់ឥណ្ឌា បានកើនលើសចំនួន ២៨ លាននាក់ហើយនៅថ្ងៃចន្ទនេះ ដែលបានកើនឡើង ដល់ចំនួន ២៨,០៤៧,៥៣៤ ជាមួយ នឹងចំនួនករណីថ្មីចំនួន ១៥២,៧៣៤ ក្នុងរយៈពេល ២៤ ម៉ោង។

ចំនួនករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះ ។ ករណីដែលបាន ចុះបញ្ជីក្នុងមួយថ្ងៃ បានធ្លាក់ចុះដល់កម្រិត ទាបបំផុតក្នុងរយៈពេល ៥០ ថ្ងៃកន្លងមក ដោយករណីឆ្លងប្រចាំថ្ងៃ មានចំនួន ១៥០,០០០ករណី កាលពីថ្ងៃទី១១ ខែមេសា។

ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៣,១២៨ នាក់ ត្រូវបានរាយការណ៍ ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ដែលចំនួនអ្នកស្លាប់សរុបដល់ ៣២៩,១០០ នាក់។

នៅទូទាំងប្រទេសមានករណីសកម្មចំនួន ២,០២៦,០៩២ ករណី ខណៈដែលមានការថយចុះ ៨៨,៤១៦ ករណីក្នុង រយៈពេល ២៤ ម៉ោងកន្លងមក។ ចំនួនករណីសកម្មប្រចាំថ្ងៃ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះបន្ទាប់ពីមានការកើនឡើង ជាបន្តបន្ទាប់ចាប់តាំង ពីពាក់កណ្តាលខែមេសា។

ផ្ទាំងពាណិជ្ជកម្ម

ទិន្នន័យចុងក្រោយ របស់ក្រសួងសុខាភិបាល បានបង្ហាញថា ប្រជាជនសរុប ២៥,៦៩២,៣៤២ នាក់ត្រូវបានព្យាបាល និងចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ។

នៅក្នុងខែមករាចំនួនករណីប្រចាំ ថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមក នៅក្រោម ១០,០០០ ។ មានករណីថ្មីចំនួន ៩,១០២ ករណីត្រូវបានរាយការណ៍ នៅថ្ងៃទី ២៥-២៦ ខែមករា ដែលជាចំនួនទាបបំផុត ក្នុងរយៈពេល ២៣៧ ថ្ងៃមុន។ មុននោះចំនួនករណីថ្មី បំផុតទាបបំផុត គឺ ៩,៣០៤ ចុះឈ្មោះនៅថ្ងៃទី,៤ ខែមិថុនា ឆ្នាំ ២០២០ ៕

ដោយ ឈូក បូរ៉ា

To Top