Covid-19

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារកូវីដ-១៩ បន្ថែមទៀត ចំនួន៨៧៤នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រេស៊ីល កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៨៧៤នាក់ ដោយសារជំងឺកូវីដ-១៩ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស កើនឡើងដល់ ៤៦១.៩៣១នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀត ដែលបានរកឃើញ មានចំនួន៤៣.៥២០នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស កើនឡើងដល់១៦.៥១៥.១២០នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ច្រើនបំផុត ដោយសារកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់ទី៣ ដែលមានអ្នកឆ្លងច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រទេសនៅ អាមេរិកខាងត្បូងមួយនេះ ត្រូវបានគេរំពឹងថា នឹងជួបប្រទះនឹងរលកទី២នៃការឆ្លង និងស្លាប់ដោយជំងឺ ដែលជាលទ្ធផល ដោយសារករណីកូវីដ-១៩កើនឡើង ខណៈដែលអ្នកជំងឺ មានច្រើននាក់ នៅមន្ទីរពេទ្យ ។

ប្រេស៊ីល បានចាក់វ៉ាក់សាំងជាង៦៧លានដូស និងពលរដ្ឋ២២លាននាក់ បានទទួលថ្នាំចំនួន០២កម្រិត ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top