កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះកាលពីរាត្រីផ្សាយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន៦.៩៩៩នាក់ ។ ក្រសួងបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទំាងប្រទេសកើនឡើង ដល់៥៦៥.៥៣៣នាក់ ។
លោក Noor Hisham Abdullah អគ្គនាយកក្រសួង សុខាភិបាល បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយដោយខ្លីថា ០៤នាក់ ក្នុងចំណោមករណីថ្មីទាំងអស់ គឺជាអ្នកនាំចូលពីខាងក្រៅ និង៦.៩៩៥នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ។
ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន៧៩នាក់ ដែលត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់២.៧២៩នាក់ ។
អ្នកជំងឺប្រមាណ៥.១២១នាក់ ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យវិញ ក្រោយពីបាន ជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺសរុបកើនឡើង ដល់៤៨៤.៧៨៧នាក់ ឬស្មើនឹង៨៥,៧ភាគរយ នៃករណីទំាងអស់ ។
ក្នុងចំណោមអ្នកទាំងនោះ អ្នកនៅសេសសល់ គឺមានអ្នកជំងឺ ៧៨.០១៧នាក់ ហើយចំនួន៨៤៦នាក់ ស្នាក់នៅតាមអង្គភាពថែទាំ និង៤១៩នាក់ នៃអ្នកទាំងនោះចាំបាច់ត្រូវការជំនួយផ្លូវដង្ហើម ។
ថ្មីៗនេះ ករណីឆ្លងជំងឺកើនឡើង ដែលបង្ខំឲ្យរដ្ឋាភិបាលម៉ាឡេស៊ី អនុវត្តន៍ការបិទខ្ទប់រយៈពេល០២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា