បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានអនុម័តទទួលស្គាល់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac របស់ចិនសម្រាប់ការប្រើប្រាស់ ជាបន្ទាន់ជាផ្លូវការហើយ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា វាគឺជាវ៉ាក់សាំងចិនទី ២ ហើយដែលទទួលបានភ្លើងខៀវ ពីអង្គការសុខភាពពិភពលោក បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម។
វាបានបើកទ្វារសម្រាប់ការ ចាក់វ៉ាក់សាំងដែលត្រូវបាន ប្រើនៅក្នុងកម្មវិធី Covax ដែលមានគោលបំណងដើម្បីធានា បាននូវការទទួលថ្នាំបង្ការត្រឹមត្រូវ។
វ៉ាក់សាំងរបស់ចិននេះ គឺត្រូវបានប្រើរួចហើយនៅក្នុងប្រទេសជាច្រើន ត្រូវបានគេណែនាំឱ្យប្រើ សម្រាប់អ្នកដែលមានអាយុ ១៨ឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា