Covid-19

ប្រទេសវៀតណាម ស្នើសុំបង្កើតរោងចក្រផលិតវ៉ាក់សាំង Covid សម្រាប់ផ្គត់ផ្គង់ពិភពលោក

បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានស្នើសុំចូលរួមក្នុងដំណើរការ ផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំងការពារជំងឺកូវីដ-19 ដោយសាងសង់រោងចក្រ ផលិតវ៉ាក់សាំងក្នុងស្រុក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅឯកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត ជាមួយអ្នកតំណាងនៃ យន្តការទទួលវ៉ាក់សាំងសកល Covax កាលពីថ្ងៃចន្ទ លោក Nguyen Thanh Long រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បាននិយាយថា ប្រទេសវៀតណាមកំពុងវឌ្ឍនភាពលើការទិញ និងទទួលបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំង Covid-19 ដូច្នេះប្រទេសនេះអាចកាន់តែសកម្ម ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន។

លោក Long បាននិយាយថា “ប្រទេសវៀតណាមនឹង វិនិយោគនៅក្នុងរោងចក្រនេះ ហើយសង្ឃឹមថានឹងត្រូវបានអនុញ្ញាត ឲ្យទទួលសិទ្ធិផ្តាច់មុខក្នុងការ ផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ Covax ប្រទេសដទៃទៀត និងប្រទេសវៀតណាម”៕

ប្រែសម្រួលៈ ណៃ តុលា

To Top