Covid-19

ចិន មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៤នាក់ ក្រោយមានការប្រមូលផ្តុំគ្នានៅខេត្ត Guangdong

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន បានឲ្យដឹងថា ប្រទេសចិននៅថ្ងៃពុធនេះ បានរាយការណ៍ថា មានករណីថ្មីនៃវីរុសកូរ៉ូណា ចំនួន២៤នាក់ នៅលើដែនដីគោក គិតត្រឹមថ្ងៃអង្គារ ដែលខុសពីថ្ងៃមុនមានចំនួន ២៣នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ ១៤នាក់ជាអ្នកនាំចូល គណៈកម្មាធិការសុខភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយដូច្នេះ ។

ករណីក្នុងស្រុក១០នាក់ ដែលអ្នកទាំងអស់នេះត្រូវបានរាយការណ៍ថា នៅភាគខាងត្បូងខេត្ត Guangdong ។ មិនមានអ្នកស្លាប់នោះទេ ។

ប្រទេសចិន ក៏ត្រូវបានគេរាយការណ៍មកថា ១៩នាក់ថ្មី ដែលឆ្លងជំងឺមិនទាន់មានបង្ហាញរោគសញ្ញា ដែលគេមិនចាត់ទុកករណីជំងឺឡើយ បើធៀបនឹងរយៈពេល ១៥ថ្ងៃមុន ។

គិតត្រឹមថ្ងៃទី០១ ខែមិថុនា ប្រទេសចិន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៩១.១៤៦នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់នៅដដែលមិនប្រែប្រួល គឺ៤.៦៣៦នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top