ព័ត៌មានអន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍នេះ ថៃ ប្រកាសពីអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ៣៩នាក់ទៀត និងរកឃើញ អ្នកឆ្លងថ្មីជិត ៤ ០០០នាក់

បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ថ្មីចំនួន ៣៩ នាក់ និង បានរកឃើញករណីឆ្លងថ្មីចំនួន ៣ ៨៨៦ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងថ្មី ដែលបានរកឃើញចំនួន ៣ ៨៨៦ នាក់ គឺមាន ២ ៦៥៦ នាក់ ត្រូវបានរកឃើញ នៅក្នុងចំណោមប្រជាជនទូទៅ និង ១ ២៣០ នាក់ រកឃើញក្នុងចំណោម អ្នកទោសពន្ធនាគារ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក អ្នកជំងឺ Covid-19 ចំនួន ៣ ៦២៦ នាក់ ក៏បានជាសះស្បើយហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ៕
ប្រែសម្រួលៈ ណៃ តុលា

To Top