Covid-19

WHO ប្រកាសឈ្មោះថ្មី សម្រាប់វីរុសកូរ៉ូណាក្លាយពូជ ដែលកំពុងមានវត្តមាន នៅក្នុងបណ្តាប្រទេសនានា

អង់គ្លេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានប្រកាសឲ្យដឹងអំពីការដាក់ ឈ្មោះថ្មីមួយទៅលើប្រព័ន្ធនៃវីរុសកូរ៉ូណា ដែលប្រើប្រាស់តាមភាសាក្រិច ដោយផ្អែកលើការបំប្លែងផ្សេងៗគ្នា ។

សម្រាប់វីរុសក្លាយពូជ ដែលជាក្តីកង្វល់នោះគឺមាន B117 ដែលជាវីរុសក្លាយពូជដែលបានបញ្ជាក់ អត្តសញ្ញាណដំបូងបង្អស់ នៅចក្រភពអង់គ្លេស នឹងពេលនេះត្រូវបានគេឲ្យឈ្មោះថា alpha ហើយវីរុសក្លាយពូជ B1351 ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង គឺនឹងមានឈ្មោះថា beta ។

សម្រាប់វីរុស P1 ដែលបានរកឃើញនៅក្នុង ប្រទេសប្រេស៊ីលវិញនោះ គឺត្រូវបានដាក់ឈ្មោះថា gamma និងវីរុសក្លាយពូជ B16172 ដែលរកឃើញនៅក្នុងប្រទេសឥណ្ឌា គេឲ្យឈ្មោះថា delta ។

សម្រាប់វីរុសក្លាយពូជដែល ចាប់អារម្មណ៍ខ្លាំងហើយបាន រកឃើញនៅសហរដ្ឋអាមេរិក B1427/B1429 ហៅថា epsilon រកឃើញនៅប្រេស៊ីល P2 ហៅថា zeta ហើយ B1525 ហៅថា eta និងនៅហ្វីលីពីនវិញ គឺ P3 ហៅថា theta ។ វីរុស B1526 នៅអាមេរិក ហៅថា iota និងវីរុសក្លាយពូជនៅឥណ្ឌា B16171 គឺ kappa ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top