ព័ត៌មានអន្តរជាតិ

រយៈពេល២៤ ម៉ោងមកនេះ ថៃមានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ចំនួន ៣១នាក់ទៀត និង មានអ្នកជាសះស្បើយ ២ ៤៩៣ នាក់

បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃសុក្រនេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ៣១ នាក់ទៀត និងបានរកឃើញ អ្នកឆ្លងថ្មីចំនួន ២ ៦៣១នាក់ ។

យោងតាមសារ ព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានអ្នកឆ្លងថ្មីចំនួន ២ ៤៤២ នាក់ បានរកឃើញ នៅក្នុង ចំណោមប្រជាជនទូទៅ និង ១៨៩ នាក់ រកឃើញនៅក្នុងពន្ធនាគារ ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២៤ ម៉ោងមកនេះ គឺអ្នកជំងឺ Covid-19 ចំនួន ២ ៤៩៣ នាក់បានជាសះស្បើយហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី ១ ខែមេសា នៅពេលរលកទី៣ នៃជំងឺ Covid-19 បានចាប់ផ្តើម គឺប្រទេសមានអ្នកជំងឺកូវីដ-19 ចំនួន ១៤៣ ១១៦ នាក់ ហើយក្នុងនោះ អ្នកជំងឺចំនួន ៩៣ ២៧១ នាក់ បានជាសះស្បើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top