ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន២២៤នាក់ គិតត្រឹមថ្ងៃសុក្រ ក្នុងនោះរាប់ទំាងអ្នកឆ្លងជំងឺក្នុងស្រុក២១៩នាក់ និងអ្នកនាំចូល ចំនួន០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨.២៨៧នាក់ ។
ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ មាន១៤១នាក់ ត្រូវបានរកឃើញ នៅតំបន់ដែលឆ្លងនៅភាគខាងជើង គឺខេត្ត Bac Giang និង៤៧នាក់នៅភាគខាងជើង ខេត្ត Bac Ninh និង២៦នាក់ នៅភាគខាងត្បូងក្រុងហូជីមិញ ។
ភាគច្រើននៃអ្នកឆ្លងជំងឺទំាងនោះ បានប៉ះពាល់នឹងអ្នកឆ្លងជំងឺមុន ឬពាក់ព័ន្ធនឹងអ្នកនៅផ្តុំគ្នា នៅក្នុងស្រុក ។
ក្រសួងក៏បានប្រកាសនៅថ្ងៃសុក្រថា អ្នកជំងឺកូវីដ-១៩ផ្សេងទៀត ដែលស្ថិតក្នុងស្ថានភាពបណ្តាលឲ្យស្លាប់ ដែលនាំឲ្យប្រទេសនេះមានអ្នកស្លាប់លើកទី៥០ដោយសារវីរុសកូរ៉ូណា និងឆ្លងជំងឺ១៥នៃរលកឆ្លងជំងឺ ។
ក្រសួងបានឲ្យដឹងថា នៅទូទាំងប្រទេស មានអ្នកជំងឺកូវីដ-១៩ ចំនួន៣.២៤២នាក់ ដែលបានជាសះស្បើយ លើស១៥៧នាក់ កាលពីថ្ងៃព្រហស្បតិ៍ ៕
ដោយ៖ ម៉ៅ បុប្ផាមករា