ព័ត៌មានអន្តរជាតិ

ថៃ៖ ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺកូវីដ១៩ស្លាប់ ៣៦នាក់ទៀត រកឃើញអ្នកឆ្លងថ្មី ២ ៨១៧នាក់ និងជាសះស្បើយ ៣ ៣៩៦នាក់

បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ៣៦ នាក់ថែមទៀត និង បានរកឃើញករណីឆ្លងថ្មីចំនួន ២ ៨១៧ នាក់ ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១ ២១៣ នាក់ និង អ្នកឆ្លងសរុប ១៧៤ ៧៩៦ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 បាននិយាយនៅថ្ងៃសៅរ៍ថា អ្នកឆ្លងថ្មីចំនួន ២ ៥០២ នាក់ គឺរកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ៣១៥ នាក់ រកឃើញនៅក្នុងពន្ធនាគារ។

ទោះបីជាចំនួនអ្នកស្លាប់លើសពី ១.២០០នាក់ ក៏ដោយអាជ្ញាធរថៃ បាននិយាយថា ចំនួនអ្នកជំងឺកូវីដ១៩ប្រចាំថ្ងៃ ដែលបានជាសះស្បើយមានចំនួន ៣ ៣៩៦ នាក់ ដែលចំនួនបានកើនឡើង លើសករណីឆ្លង ដែលរកឃើញថ្មី ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top