Covid-19

វៀតណាម ស្នើសុំជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ពីប្រទេសចិន

បរទេស៖ ប្រទេសវៀតណាមនិងប្រទេសចិន គួរតែសហការដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19 លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានប្រាប់សមភាគីចិន របស់លោកគឺលោក Li Keqiang និងបានស្វែងរកការគាំទ្រ ពីចិនសម្រាប់យុទ្ធសាស្ត្រ វ៉ាក់សាំង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានឱ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តីវៀតណាម បានព្យាយាមពង្រឹងជំនឿទុកចិត្តគ្នា ទៅវិញទៅមកនិងពិភាក្សា ពីមធ្យោបាយ ដើម្បីលើកកម្ពស់ចំណង ទាក់ទងទ្វេភាគី វៀតណាមចិន ជាពិសេសសេដ្ឋកិច្ចសង្គម។

មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ពួកគេគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីដើម្បីប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត។ លោក Pham Minh Chinh ក៏បានស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីប្រទេសចិនផងដែរ សម្រាប់ប្រទេសវៀតណាម ដើម្បីទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩៕

ប្រែសម្រួលៈ ណៃ តុលា

To Top