ព័ត៌មានអន្តរជាតិ

អតីតមេដឹកនាំ ពិភពលោក ១០០រូប ជំរុញឲ្យ G7 ចំណាយលើការ ចែកចាយវ៉ាក់សាំង ដល់ប្រទេសក្រីក្រ

ឡុងដ៌ ៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួង ការបរទេសចំនួន ១០០នាក់បានជំរុញឱ្យក្រុមប្រទេស អ្នកមានទាំង៧ (G7) ឲ្យចំណាយប្រាក់ សម្រាប់ការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅលើពិភពលោក ដើម្បីជួយបញ្ឈប់ការ រីករាលដាល នៃមេរោគ និងវិលត្រឡប់មកវិញ ដែលជាការគំរាមកំហែង ទូទាំងពិភពលោក ។

មេដឹកនាំទាំងអស់ បានអំពាវនាវ នៅមុនកិច្ចប្រជុំកំពូល G7 នៅប្រទេសអង់គ្លេស ដែលនឹងចាប់ផ្តើម នៅថ្ងៃសុក្រនេះ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន ។

នៅក្នុងលិខិត របស់មេដឹកនាំទាំងអស់ទៅកាន់ G7 អតីតមេដឹកនាំពិភពលោក បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ពិភពលោក បានបរាជ័យក្នុងឆ្នាំ២០២០ ប៉ុន្តែថាឆ្នាំ ២០២១ អាចនឹងឈានទៅរក យុគសម័យថ្មីមួយ ។

លិខិតនោះបានឲ្យដឹងទៀងថា“ ការគាំទ្រពី G7 និង G20 ដែលធ្វើឱ្យវ៉ាក់សាំង អាចទទួលបាន សម្រាប់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម មិនមែនជាសកម្មភាព សប្បុរសធម៌ទេ ប៉ុន្តែផ្ទុយទៅវិញ គឺសម្រាប់ផលប្រយោជន៍ ជាយុទ្ធសាស្ត្រ របស់ប្រទេសនីមួយៗ។

ក្នុងចំណោមប្រទេសហត្ថលេខី រួមមានអតីត នាយករដ្ឋមន្ត្រីអង់គ្លេសលោក Gordon Brown និងលោក Tony Blair រួមទាំងអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បាន គីមូន និងអតីតមេដឹកនាំ អាហ្វ្រិកចំនួន ១៥ នាក់ទៀត៕

ដោយ ឈូក បូរ៉ា

To Top