ព័ត៌មានអន្តរជាតិ

សមាជិក APEC គួរតែការពារប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី ដើម្បីអនាគតរួមគ្នា

ប៉េកាំង ៖ រដ្ឋមន្រ្តីពាណិជ្ជកម្មចិន បានឲ្យដឹងថា នៅចំពេលមានវិបត្ដិ ជំងឺរាតត្បាត សមាជិក នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) គួរតែការពារប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី និងខិតខំកសាងសហគមន៍ អាស៊ីប៉ាស៊ីហ្វិកជាមួយ នឹងអនាគតរួមគ្នា ។

សមាជិកនៃ APEC គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងវីរុស លើកកម្ពស់កំណើនសេដ្ឋកិច្ចរួម និងប្រកបដោយ និរន្តរភាព និងកសាងសហគមន៍អាស៊ី – ប៉ាស៊ីហ្វិក ជាមួយនឹងអនាគតរួមគ្នា នៅពេលការអភិវឌ្ឍពិភពលោក ត្រូវបានប្រឈមមុខ ដោយបញ្ហាប្រឈមធ្ងន់ធ្ងរ។ ។

លោក Wang Wentao ក៏បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងរបស់ APEC ដើម្បីការពារប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី និងជំរុញឱ្យមានការកែទម្រង់ចាំបាច់ របស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសការបន្តប្រតិបត្តិការ ធម្មតារបស់ស្ថាប័ន ឧទ្ធរណ៍ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។

លោកបានបន្ដថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយសមាជិក APEC ដើម្បីធ្វើឱ្យមាន ស្ថេរភាព នៃការផ្គត់ផ្គង់ និងចង្វាក់ឧស្សាហកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើកកម្ពស់ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ ។

លោកបានបន្ថែមថា ទោះបីមានផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយប្រទេសចិន បានដាក់ចេញនូវវិធានការណ៍គោលនយោបាយជាច្រើន ដើម្បីបើកទ្វាររបស់ខ្លួន ឱ្យកាន់តែទូលំទូលាយថែមទៀត៕

ដោយ ឈូក បូរ៉ា

To Top