បរទេស៖នាវាពិឃាតសមត្ថភាព មីស៊ីលអាមេរិក USS Ross តាមសេចក្តីរាយការណ៍ បានបង្ហាញសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ជាមួយសមយុទ្ធបាញ់គ្រាប់ពិតមួយ ដែលបានបាញ់មីស៊ីលមួយគ្រាប់ ទៅលើគោលដៅមួយកំពុងអណ្ដែត លើផ្ទៃសមុទ្រ។
នាវាពិឃាត SM-2 នេះ បានប្រើប្រាស់មីស៊ីលបាញ់ពន្លិចគោលដៅមួយ កាលពីថ្ងៃអង្គារ នៅក្នុងអំឡុងពេលចូលរួមសមយុទ្ធ Live Fire With a Purpose នៅជិតក្រុមកោះ Outer Hebrides របស់ស្កុតឡែន ស្របពេលវាចូលរួមក្នុងសមយុទ្ធណាតូ At-Sea Demo/Formidable Shield 2021 ដែលធ្វើឡើងនៅទូទាំងអឺរ៉ុប នៅក្នុងខែឧសភា និងខែមិថុនា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចំនួន១០ ជាមួយនាវា១៦គ្រឿង យន្តហោះចំនួន១០គ្រឿង និងបុគ្គលិកយោធាប្រមាណ ៣.៣០០នាក់ កំពុងតែចូលរួមក្នុងសមយុទ្ធនោះ។
លោក John D. John ជាមន្ត្រីបញ្ជាការនៃនាវាពិឃាតសមត្ថភាពមីស៊ីល USS Ross នោះ បានមានប្រសាសន៍ស្តីពីភាពជោគជ័យនៅថ្ងៃអង្គារនោះថា “ការបាញ់មីស៊ី SM-2 នោះ គឺជាឯកសិទ្ធិសម្រាប់នាវា និងនាយនាវិកលើនាវា៕ប្រែសម្រួល៖ប៉ាង កុង
