COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា របាយការណ៍ចេញដោយវិទ្យាស្ថាន សេរ៉ូមរដ្ឋ ហៅកាត់ (SSI) បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានពលរដ្ឋដាណឺម៉ាក ចំនួន១.៣៣៤នាក់ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់កម្រិត ចន្លោះនៃការចាប់ផ្តើមចាក់វ៉ាក់សាំង របស់ប្រទេសដាណឺម៉ាក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។
តួលេខចុងក្រោយចេញដោយ SSI បានឲ្យដឹងថា សរុបពលរដ្ឋដាណឺម៉ាកចំនួន១.៣៦៩.០៥៩នាក់ ឬស្មើនឹង២៣,៤ភាគរយ នៃពលរដ្ឋទាំងអស់ ហើយបច្ចុប្បន្ននេះ មានអ្នកចាក់វ៉ាក់សាំងគ្រប់កម្រិត និងបន្ថែមទៀតចំនួន២.៣៩១.៣២៤នាក់ ឬស្មើនឹង៤០,៩ភាគរយ នៃចំនួនពលរដ្ឋសរុប ដែលបានទទួល វ៉ាក់សាំងតិចបំផុត១កម្រិត ។
លោកស្រី Camilla Foged សាស្ត្រាចារ្យផ្នែករៀបចំវ៉ាក់សាំង នៅដេប៉ាឌឺម៉ង់ឳសថ នៅសាកលវិទ្យាល័យ University of Copenhagen បានប្រាប់ដល់ទីភ្នាក់ងារ ព័ត៌មានដាណឺម៉ាក Ritzau បានឲ្យដឹងថា “នេះជាភាពស្មើគ្នាដល់០,១ភាគរយដែល បានឆ្លងជំងឺ ទោះបីជាមានការវ៉ាក់សាំងក្តី ដែលមានចំនួនទាបបំផុត” ។
លោកស្រីបានថ្លែងថា “ខ្ញុំគិតថា វាដោយសារតែយើងមានពាក់ព័ន្ធនឹងការរឹតត្បិតការបិទខ្ទប់ ដូច្នេះ អត្រានៃការនៃការឆ្លងមានទាបជាង ។ វ៉ាក់សាំង ក៏បានធ្វើឲ្យអត្រានៃការឆ្លងជំងឺថយចុះដែរ” ។
សរុបទៅមានពលរដ្ឋចំនួន៥.៨០១នាក់ ត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីការទទួលបានការចាក់ថ្នាំលើកទី១ និង៣.៨៣៨នាក់ក្នុងចំណោមពួកគេ ឬស្មើនឹង៦៦ភាគរយ ដែលបានប៉ះពាល់នឹងវីរុសក្នុងអំឡុងពេល០២សប្តាហ៍ដំបូង ។ ការសិក្សា SSI របស់បានឲ្យដឹងដូច្នេះ ។
លោកស្រី Foged តួលេខទាំងនេះបានបង្ហាញថា ពលរដ្ឋនៅតែចាំបាច់មានការប្រុងប្រយ័ត្ន ទោះបី បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងលើកទី១ក្តី ៕