វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានដាក់ការសង្ស័យ កាលពីថ្ងៃអង្គារ លើវិធីសាស្រ្ត នៃរបាយការណ៍ ស្តីពីប្រភពដើមនៃវីរុស-១៩ ដែលដកស្រង់ដោយកាសែត Wall Street Journal ដែលសន្និដ្ឋានថា សម្មតិកម្ម នៃការលេចចេញ មេរោគពីមន្ទីរពិសោធន៍ចិន គឺអាចជឿទុកចិត្តបាន ។
លោក Blinken បានប្រាប់សវនកម្ម គណៈកម្មាធិការព្រឹទ្ធសភាលើសំណើថវិកា របស់ក្រសួងការបរទេស នៅពេលស្នើអំពីអត្ថបទ របស់ទិនានុប្បវត្តិថា “ខ្ញុំបានឃើញរបាយការណ៍នេះ ។ ខ្ញុំគិតថាវាស្ថិតនៅលើកម្រិតមួយចំនួន មិនត្រឹមត្រូវនោះទេ” ។
ទិនានុប្បវត្តិកាលពីថ្ងៃច័ន្ទ បានដកស្រង់សម្ដីមនុស្ស ដែលធ្លាប់ស្គាល់ពីរបាយការណ៍ចំរុះ ដោយមន្ទីរពិសោធន៍ជាតិ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលលើកឡើងថា ខ្លួនបានសន្និដ្ឋានថា សម្មតិកម្ម នៃការលេចចេញវីរុសចេញ ពីមន្ទីរពិសោធន៍ចិននៅទីក្រុង Wuhan គឺអាចជឿទុកចិត្តបាន ហើយសមនឹងទទួលបានការស៊ើបអង្កេតបន្ថែម ។
របាយការណ៍បានឲ្យដឹងថា ការសិក្សានេះត្រូវបានរៀបចំ នៅខែឧសភា ឆ្នាំ២០២០ ដោយមន្ទីរពិសោធន៍ជាតិ Lawrence Livermore និងបានយោងដោយរដ្ឋ នៅពេល ដែលវាធ្វើការ ស៊ើបអង្កេត ទៅលើប្រភពដើមនៃជំងឺរាតត្បាត ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយ នៃរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។
លោក Blinken បានលើកឡើងថា ដើម្បីឱ្យការយល់ដឹងរបស់លោកបានល្អបំផុត របាយការណ៍នេះមានប្រភពដើម បន្ទាប់ពីរដ្ឋបាល លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យរកមើលប្រភព ដើមនៃវីរុស ដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ ដោយផ្តោតជាពិសេសលើថា តើវាជាលទ្ធផល នៃការលេចធ្លាយមន្ទីរពិសោធន៍ ។
លោក Blinken បានបន្ដទៀតថា “ការងារនោះ ត្រូវបានធ្វើរួចរាល់ ហើយវាត្រូវបានបញ្ចប់ វាត្រូវបានសង្ខេបទៅមនុស្ស ដែលពាក់ព័ន្ធនៅក្នុងក្រសួង។ នៅពេលយើងចូល យើងក៏ត្រូវបានគេដឹងអំពីការ រកឃើញនេះដែរ” ។
លោកបន្ថែមថា “រដ្ឋបាលលោក ត្រាំ វាជាការយល់ដឹងរបស់ខ្ញុំ ខ្ញុំមានការព្រួយបារម្ភពិតប្រាកដ អំពីវិធីសាស្រ្តនៃការសិក្សានោះ គុណភាពនៃការវិភាគភស្តុតាង ដើម្បីឱ្យសម នឹងការពិពណ៌នា ដែលបានគ្រោងទុកជាមុន ។ នោះគឺជាការព្រួយបារម្ភរបស់ពួកគេ ហើយវាត្រូវបានចែករំលែកជាមួយយើង” ៕ដោយ ឈូក បូរ៉ា