ព័ត៌មានអន្តរជាតិ

អាមេរិក-ម៉ិកស៊ិក ព្រមព្រៀងបង្កើតក្រុមការងារពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹង ការជួញដូរមនុស្ស

វ៉ាស៊ីនតោន៖ ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីបង្កើតក្រុមការងារពិសេសមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការជួញដូរមនុស្សក្នុងអំឡុងពេល នៃកិច្ចប្រជុំរវាងប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador និងការមកដល់នៃដំណើរទស្សនកិច្ច អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris ។

ប្រធានាធិបតីម៉ិកស៊ិកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមការងារនឹងចែករំលែកព័ត៌មាន និងភាពវៃឆ្លាតក្នុងគោលបំណង រុះរើបទឧក្រិដ្ឋព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស នៅក្នុងទឹកដីម៉ិកស៊ិក។

រដ្ឋាភិបាលម៉ិកស៊ិកបានឲ្យដឹងផងដែរថា“ ការប្រជុំគណៈប្រតិភូទាំងពីរ បានធ្វើជាក្របខ័ណ្ឌមួយ សម្រាប់រដ្ឋាភិបាល ដើម្បីបញ្ជាក់ឡើងវិញនូវការជឿជាក់ និងអាទិភាពរបស់ពួកគេ ស្តីពីការការពារសិទ្ធិមនុស្ស” ។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមទៀតថា“ ពួកគេក៏បានយល់ព្រមរៀបចំកិច្ចប្រជុំ កម្រិតខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយមិនទាន់មានកាលបរិច្ឆេទ កំណត់នៅឡើយទេ” ។

លោកស្រី Harris បានទៅដល់ប្រទេសម៉ិកស៊ិក កាលពីយប់ថ្ងៃច័ន្ទ ពីហ្គាតេម៉ាឡា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោកស្រី នៅក្រៅប្រទេសចាប់តាំងពី រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ៕

ដោយ ឈូក បូរ៉ា

To Top