បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអេហ្ស៊ីបបានធ្វើការវិនិយោគប្រាក់ប្រមាណរហូត ទៅដល់៧៤ពាន់លានដុល្លារ រួចមកហើយទៅលើវិស័យ ប្រេងនិងហ្គាសក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។
លោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារប្រេងនិងធនធានរ៉ែ al Molla បានថ្លែងថា៖កំណែទម្រង់សេដ្ឋកិច្ចបានធ្វើឲ្យប្រទេសអេហ្ស៊ីប មានរូបរាងជាថ្មីម្តងទៀត នៅលើផែនទី សេដ្ឋកិច្ចនិងវិនិយោគ អន្តរជាតិចំពេលមានការគាំទ្ ររបស់ប្រទេសនេះក្នុងការអភិវឌ្ឍនិងជឿនលឿន លើគ្រប់វិស័យ។
លោកបន្តថា៖ ប្រទេសអេហ្ស៊ីបកន្លងមកបានធ្វើការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួនរហូតទៅដល់៩៨ជាមួយនឹង ក្រុមហ៊ុនអន្តរជាតិតូចធំ ដែលរកស៊ីលើវិស័យប្រេង និងហ្គាសគិតចាប់តាំង តែពីឆ្នាំ២០១៤មកម្ល៉េះ។
អេហ្ស៊ីបត្រូវបានគេដឹងថាបានព្យាយាម យ៉ាងខ្លាំងក្នុងការកែប្រែក្លាយប្រទេស ទៅជាតំបន់ប្រមូលផ្តុំនៃក្រុមហ៊ុន ផលិតថាមពលហ្គាស និងប្រេងអន្តរជាតិតាមរយៈ កិច្ចការងារ
បង្កើនកិច្ចព្រមព្រៀង និងសហប្រតិបត្តិការជាច្រើន ជាមួយនឹងក្រុមហ៊ុននិងវេទិកា សេដ្ឋកិច្ចជាច្រើនមកហើយ៕
ប្រែសម្រួល៖ស៊ុនលី

